Skip to content

ម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីសង្ក្រាន្ដតិចណូ ២០២៣ [Exclusive Sponsorship in Sangkran at ITC 2023]

នៅថ្ងៃទី 05 ខែ មេសា ឆ្នាំ 2023 លោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុន អេច អេស ស៊ីត្រេឌីង តំណាងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប បាននាំយកទឹកប្រាក់មួយចំនួន ព្រមទាំងផលិតផល Oishi, M-150, 100PLUS និង C-Vitt ដើម្បីឧបត្ថម្ភក្នុងកម្មវិធីសង្រ្កាន្ដតិចណូឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនាថ្ងៃទី 07-08 មេសា នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

ក្រុមហ៊ុន អេច អេស ស៊ី គ្រុប តែងតែចូលរួមក្នុងសកម្មភាពសង្គមនានា ក្នុងន័យចូលរួមចំណែកគាំទ្រ និងលើកតម្កើនទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្សយូរអង្វែង។

On April 05, 2023, Mr. Sok Jamie, Managing Director of HSC Trading Company, on behalf of Oknha Sok Hong, Chairman of HSC Group, made an exclusive sponsorship in Sangkran Techno, which was held on 07-08 April 2023 at the Institute of Technology of Cambodia.

HSC Group always participates in various social activities in order to contribute to the support and promotion of Khmer traditional customs for a long time to come.

#HSCgroup #HSCbeverages #HSCtrading