ថ្នាក់ដឹកនាំក្រុមហ៊ុន អេច អេស ស៊ី គ្រុប តំណាងអោយលោកឧកញ៉ា សុខ ហុង កន្លងទៅថ្មីៗនេះនាខែកក្កដា ឆ្នាំ២០២៣ បានឧបត្ថម្ភរថយន្តចំនួន០១គ្រឿង និងភេសជ្ជៈប៉ូវកម្លាំង M-150 ចំនួន៥០០កេស ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីជួយសម្រួលកិច្ចប្រតិបត្ដិការណ៍ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការពារភូមិសាស្រ្ត និងធានាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិឃុំសង្កាត់មានសុត្ថិភាព។
ជាថ្មីម្ដងទៀត ក្រុមហ៊ុន អេច អេស ស៊ី គ្រុប សូមថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ អមដោយលោកមេបញ្ជាការរងខេត្ដ និងនាយអាវុធហត្ថខេត្ត ដែលបានទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុន អេច អេស ស៊ី គ្រុប យ៉ាងកក់ក្ដៅក្នុងកម្មវិធីនេះផងដែរ។
The management of HSC Group, representing Mr. Oknha Sok Hong, recently donated a car and 500 cases of M-150 energy drink to the Takeo Provincial Gendarmerie Command in July 2023. Facilitate security and order operations as well as geographical protection and ensure the safety and security of the people in accordance with the policy of the Royal Government, safe villages, communes and sangkat.
Once again, HSC Group would like to thanks Brigadier General Seng Moha, Commander of the Takeo Provincial Gendarmerie, accompanied by the Deputy Provincial Commander and Provincial Gendarmerie Chief, for warmly welcoming the leadership of HSC in this program.