Skip to content

ការផ្ដល់នូវស្នាមញញឹម និងក្ដីសង្ឃឹមទៅកាន់កុមារី និងយុវនារីរងគ្រោះជាច្រើននាក់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា [HSC Group’s social responsibility]

ស្នាមញញឹម និងក្ដីសង្ឃឹមរបស់កុមារី និងយុវនារីរងគ្រោះ កើតចេញពីទឹកចិត្ដរបស់អ្នក!

ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេច អេស ស៊ី ជាច្រើនរូបបាននាំនូវអាហារសម្រន់ប៊ឺហ្គឺឃីងចំនួន ៨០ កញ្ចប់ អំណោយទឹកដោះគោ Goodday ភេសជ្ជៈ chill ភេសជ្ជៈ M-150 កាហ្វេ Legend មីជីរ៉ូរ៉ាមេន សរុប ៣១៥ កេស និងសម្ភារៈសិក្សាជាច្រើន ដើម្បីចុះជួបសំណះសំណាលជាមួយកុមារី-យុវនារីរងគ្រោះជាច្រើននាក់ ដែលរស់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ដែលជាអង្គការមួយជួយសង្រ្គោះកុមារី-យុវនារីដែលរងគ្រោះដោយការរំលោភបំពាន ជួញដូរផ្លូវភេទ និងទទួលការរើសអើងពីសង្គម។

ក្រុមហ៊ុន អេច អេស ស៊ី គ្រុប សង្ឃឹមថាសកម្មភាពមនុស្សធម៌មួយនេះ នឹងផ្ដល់ស្នាមញញឹម ភាពកក់ក្ដៅ និងក្តីសង្ឃឹមជាច្រើនដល់ប្អូនៗ ហើយយើងនឹងបន្តជួយជ្រោមជ្រែងអង្គការអាហ្វេសស៊ីប កម្ពុជា តាមរយៈសកម្មភាពជាច្រើនទៀតនាពេលខាងមុខ។ ពួកយើងបានចូលរួមជួយពួកគាត់ហើយ ចុះអ្នកទាំងអស់គ្នាវិញ? សូមចូលរួមជាមួយយើងក្នុងការផ្តល់កំលាំងចិត្ត ភាពកក់ក្ដៅ ក្តីស្រលាញ់ដោយពុំមានការរើសអើង និងការចូលរួមការពារសិទ្ធនារីគ្រប់រូប ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងការជួញដូរ និងរំលោភបំពានទៅលើកុមារី និងយុវនារីរងគ្រោះ។ ទន្ទឹមនឹងនេះ យើងក៏សូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើង ដែលបានចូលរួមសកម្មភាពមនុស្សធម៍នេះជាមួយយើង ការចូលរួមរបស់ពួកគាត់បានធ្វើអោយសកម្មភាពមួយនេះ កាន់តែមានអត្ថន័យ ចំពោះពួកយើងទាំងអស់គ្នា។

The smiles and hopes of the victims girls and young women come from your heart!

On the International Women’s Day, HSC leaders and staffs brought 80 burgers, snacks, Goodday milk, chill, M-150, Legend Coffee and Jinro Ramen with a total of 315 cases and study materials to meet with many victims of girls and young women living in Afesip Cambodia, which is an organization that helps girls and young people who are victims of sexual abuse and social discrimination.

HSC Group hopes that this humanitarian activity will give you a smile, warmth and hope, and we will continue to support AFSIP Cambodia through many other activities in the future. We have joined to help them, what about you? Join us in giving strength, warmth, love, non-discrimination and protection of the rights of all women, as well as the fight against trafficking and abuse of girls and young victims. At the same time, we would like to thanks our staffs for joining us in this humanitarian activity, their participation has made this activity even more meaningful.

#HSCgroup #Afeshipcambodia #Donation #Womensday2022