Skip to content

លោកអគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីគ្រុប ព្រមទាំងសហការីបានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេន១១ នៅវត្តមុនីសុវណ្ណ [Pchum Ben day]

  • Company

លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីគ្រុប និងក្រុមគ្រួសារ ព្រមទាំងសហការីក្រុមហ៊ុន អេច អេស ស៊ីគ្រុបជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេន១១ នៅវត្តមុនីសុវណ្ណ (រឺហៅវត្តចំពុះក្អែក) ដែលត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ស្ថិតក្នុងទិវាប្រកបដោយសេចក្តីជ្រះថ្លាក្រៃលែងនៃពិធីឆ្លងកាន់បិណ្ឌ១១នេះ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនិងសហការីទាំងអស់ បានរួមគ្នាអញ្ជើញបូជា ទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈដ៏ឧត្តមខ្ពង់ខ្ពស់ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ហើយក៏ដូចជាបានអញ្ជើញប្រារព្ធពិធីរាប់បាត្រ វេរប្រគេនចង្ហាន់ រួមទាំងទេយ្យទាននានា ថ្វាយនិងប្រគេនសម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ និងព្រះសង្ឃដោយព្រះអង្គបាននិមន្តសូត្រព្រះធម៌ស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូលពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃនៃពិធីបុណ្យកាន់វេនទី១១នេះ ជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ និងញាត្តិការទាំងពួងរបស់អ្នកឧកញ្ញា និងលោកជំទាវ ជាកិច្ចបង្ហើយបុណ្យ។

#HSCgroup