ថ្ងៃនេះជាថ្ងៃដ៏ពិសេសក្នុងការរំលឹកដល់ការរួមចំណែកដ៏អស្ចារ្យរបស់ស្ត្រីពីគ្រប់មជ្ឈដ្ឋានក្នុងសកលលោក។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានរៀបចំដំណើរកម្សាន្ដ និងកាដូអនុស្សាវរីយ៍ជាច្រើន ដើម្បីថ្លែងអំណរគុណ និងបង្ហាញពីការឱ្យតម្លៃ ការយកចិត្តទុកដាក់ ក៏ដូចជាការលើកកម្ពស់ដល់បុគ្គលិកនារីៗទាំងឡាយចំពោះវត្តមានរបស់ពួកគាត់ជាមួយយើង។
ពិតណាស់សមិទ្ធផល និងស្នាដៃល្អៗដែលក្រុមហ៊ុនសម្រេចបានសុទ្ធសឹងតែមានការចូលរួមចំណែកពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនារីរបស់យើង។ អេច អេស ស៊ី គ្រុប សូមជូនពរដល់ បុគ្គលិកនារី និងសុភាពនារីគ្រប់រូបឱ្យមានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្រស់ស្អាត និងទទួលក្តីស្រលាញ់បានច្រើនៗ។
We honor the remarkable contributions of women in all areas of life. HSC Group extends our heartfelt gratitude and appreciation to our female staff through a special retreat and thoughtful souvenirs.
The successes and positive impact of our company are significantly attributed to the efforts of our female management and staff. On this occasion, HSC Group wishes all our female staff and women everywhere good health, good luck, beauty, and an abundance of love.




