ទោះបីបើស្ថានភាពនៃជំងឺកូវីដ-19 រយៈពេល២ឆ្នាំនេះ បានធ្វើអោយក្រុមហ៊ុនអាក់ខាននូវការរៀបចំកម្មវិធីជួបជុំផ្សេងៗជាមួយបុគ្គលិកក្តី ក៏ក្រុមហ៊ុននៅតែមិនបានបំភ្លេចនូវការខិតខំរបស់បុគ្គលិកគ្រប់ផ្នែក។
ឆ្លៀតឱកាសទិវានៃសេចក្ដីស្រលាញ់ក្នុងឆ្នាំនេះ និងដើម្បីបង្ហាញពីការយកចិត្ដទុកដាក់ទៅកាន់បុគ្គលិកទាំងអស់ដែលប្រឹងប្រែងបំពេញកិច្ចការងារជាក្រុម ប្រៀបបានជាគ្រួសារតែមួយនាពេលកន្លងមកនេះ ក្រុមហ៊ុនបានរិះរកវិធីសាស្ដ្រក្នុងការចែករំលែកក្ដីស្រលាញ់ទៅកាន់បុគ្គលិកទាំងអស់គ្នា ដោយផ្តល់ជូនកាដូដបទឹកដ៏ស្រស់ស្អាត និងនំដ៏ឈ្ងុយឆ្ងាញ់ពី Paris Baguette ដល់បុគ្គលិកគ្រប់រូប។
សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍រក្សាគម្លាត រួមទាំងការបង្កើតភាពភ្ញាក់ផ្អើលក្នុងការផ្តល់ជូននូវកាដូដ៏ពិសេសនេះដើម្បីបង្ហាញពីចំណងសាមគ្គីភាពរបស់បុគ្គលិក និងក្រុមហ៊ុនទាំងមូល។
Although the situation of COVID-19 during these two years has disrupted company to celebrate our bonding activities, we are still not overlooking all employees’ efforts.
Taking the chance of Valentine’s Day this year and to show our cares to all employees who have strived to work as a team and family, the company has discovered ways to share love to our people by giving a beautiful tumbler and Paris Baguette’s Mukbang box as a gift to everyone.
This activity is practiced based on the principle of social distancing as well as creating an astonishing moment of this special gift to show the team spirit of employees and the company as a whole.
#HSCgroup #Sharingloveonvalentinesday #Parisbaguette #Valentineday #Gift #Employee