ស្នាមញញឹមដ៏កក់ក្ដៅរបស់គ្រួសារ Burger King Cambodia ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប!
ដើម្បីចូលរួមផ្សព្វផ្សាយអង្គរវត្តទៅកាន់ភ្ញៀវទេសចរណ៍អោយកាន់តែទូលំទំលាយ យើងបានជ្រើសរើសខេត្តសៀមរាប សម្រាប់ជាដំណើរកំសាន្តប្រចាំឆ្នាំ២០២៣របស់ប៊ឺហ្គឺឃីង ហើយកម្មវិធីនេះក៏ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ដែលតែងតែខិតខំប្រឹងប្រែងបំពេញការងារ និងជាការអបអរដល់សមិទ្ធផលការងារប្រចាំឆ្នាំរួមគ្នាផងដែរ។ តាមរយៈសកម្មភាពសប្បាយៗជាច្រើនក្នុងដំណើរកំសាន្តនេះ យើងជឿជាក់ថាគ្រួសារ Burger King ទទួលបានភាពរីករាយ និងអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយក្រុមការងារ ជាពិសេសមានឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងការងាររវាងគ្នាបានកាន់តែល្អប្រសើរ ដែលទាំងអស់នេះជាកត្តាជំរុញប្រសិទ្ធភាពការងារអោយបានកាន់តែខ្ពស់។
The Burger King family, one of HSC Group’s divisions, smiles warmly!
To promote Angkor Wat as a global tourist destination, we have chosen Siem Reap province for Burger King’s 2023 annual trip. This event aims to reward our hard-working staff and celebrate our achievements together. We believe that the Burger King family will enjoy many good memories with the team through lots of fun activities on this trip. This will also help us to connect better with each other and improve our work efficiency.
#HSCgroup #Burgerkingcambodia #HSCfoodandbeverage #Annualtrip2023 #Siemreap