Skip to content

កិច្ចសហការរវាងក្រុមហ៊ុន អេច អេស ស៊ី គ្រុប និង Lagardère Travel Retail [TIA’s duty-free]

ក្រុមហ៊ុន អេច អេស ស៊ី គ្រុប និង Lagardère Travel Retail ជាដៃគូសហការដែលទទួលបានសិទ្ធផ្ដាច់មុខ ក្នុងការបើកដំណើរការហាងលក់ទំនិញរួចពន្ធ (Duty Free) នៅក្នុងអាកាសយានដា្ឋនអន្តរជាតិតេជោក្រុងតាខ្មៅ ដែលនឹងគ្រោងបើកនៅក្នុងឆ្នាំ២០២៥!

អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការសហការនេះត្រូវបានចុះហត្ថលេខាក្រោមវត្ដមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រវាងលោកស្រីបណ្ឌិត លឹម លីណា (Vice Chairwoman of CAIC and OCIC Group) រួមជាមួយនឹងលោក Dag Rasmussen (CEO of LTR) លោក Séverine Lanthier (Asia COO & Global Chief Strategy and Development Officer of LTR) និងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន HSC Group ក្នុង “វេទិកាធុរកិច្ចបារាំង-កម្ពុជា” ដែលរៀបចំដោយ MEDEF នៅទីក្រុងប៉ារីស។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាព្រលានយន្តហោះធំបំផុតទី៩ ដែលអាចទទួលជើងហោះហើរបែបពាណិជ្ជកម្មធំៗលំដាប់ Class 4F នៅពេលដាក់ដំណើរការពេញលេញ។ ទន្ទឹមនឹងនេះ យើងជឿជាក់ថា កិច្ចសហការរវាង ក្រុមហ៊ុន អេច អេស ស៊ី គ្រុប និង Lagardère Travel Retail នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនវិស័យទេសចរណ៍នៅក្នុងប្រទេស និងបង្កើតឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា។

លីងទៅកាន់ព័ត៌មានបន្ថែម៖ https://www.khmertimeskh.com/…/tias-duty-free-to-be…/…

#HSCgroup #lagardèretravelretail #dutyfree #techointernationalairport