Skip to content

ធីឡាយ បានបោះជំហានថ្មីនៅតំបន់សក្ដានុពលក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤នេះ! [Tealive Grand Opening]

ធីឡាយ ជាម៉ាកតែគុជដ៏ល្បីល្បាញនៅប្រទេសម៉ាឡេស៊ី ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជាដោយក្រុមហ៊ុន HSC Food and Beverage ហើយបច្ចុប្បន្ននេះ ធីឡាយមាន២សាខា ដែលសាខាទី១មានតាំងនៅបឹងកេងកង និងសាខាទី២នៅច្រមុះជ្រូកស្ទឹងមានជ័យ។ ជាមួយនឹងការជឿទុកចិត្ដ និងការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ធីឡាយបានបន្ដបោះជំហានទៅមុខជាមួយនឹងការពង្រីកនូវសាខាថ្មីទី៣របស់ខ្លួន ដែលមានទីតាំងស្ថិតនៅជិតវិទ្យាស្ថានភាសាបរទេស (IFL)។ តើធីឡាយសាខាថ្មីនេះ នឹងផ្ដល់នូវបទពិសោធន៍ដ៏កក់ក្ដៅទៅកាន់អតិថិជននៅក្នុងតំបន់នេះតាមរយៈអ្វីខ្លះ?

ធីឡាយ បានសម្រេចចិត្ដបើកសាខាទី៣របស់ខ្លួន ក្នុងគោលបំណងរំកិលខ្លួនទៅកាន់តែជិតអតិថិជនគោលដៅ ដែលសុទ្ធសឹងតែជាសិស្សនិស្សិតដែលកំពុងសិក្សានៅបណ្ដាវិទ្យាល័យ វិទ្យាស្ថាន ព្រមទាំងសាកលវិទ្យាល័យនានាក្នុងតំបន់នោះ។ ធីឡាយ ជឿជាក់ថាសាខាទី៣នេះ នឹងនាំមកនូវបទពិសោធន៍ថ្មី និងប្លែកទៅកាន់អតិថិជនតាមរយៈការផ្ដល់ជូននូវទីតាំងធំទូលាយ មានផាសុកភាព កន្លែងអង្គុយមានភាពសម្បូរបែបដែលផ្ដល់ភាពងាយស្រួលដល់ប្អូនៗនិស្សិតក្នុងការអង្គុយរៀន ឬធ្វើការជាក្រុម។ ក្នុងនោះផងដែរ ដើម្បីចូលរួមចំណែកលើកទឹកចិត្ដសិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបន្ថែម ធីឡាយផ្ដល់ជូន Wifi ដែលមានល្បឿនលឿន និងម៉ាស៊ីនព្រីនសម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ។

បន្ថែមពីនោះ ម៉ាកតែគុជដ៏ល្បីនេះតែងតែរក្សាគោលតម្លៃរបស់ខ្លួនតាមរយៈការផ្តល់ជូននូវភេសជ្ជៈថ្មីៗ ម្ហូបអាហារជាច្រើនជម្រើសដែលជាការពេញនិយមរបស់សិស្សានុសិស្ស ជាមួយនឹងបរិយាកាសនិងសេវាកម្មដែលល្អស្របទៅនឹងនិន្នាការថ្មីៗ។ ធីឡាយពិតជារំភើបរីករាយក្នុងការពាំនាំនូវកាដូឆ្នាំថ្មី ជូនដល់អតិថិជនទាំងអស់តាមរយៈការបើកសាខាថ្មីនេះ។ ដូចនេះ កុំភ្លេចមកលេងសាខាថ្មីរបស់ធីឡាយ IFL នេះផងណា!!!

#HSCgroup #Tealivecambodia #Newbranchopening #Grandopening