Skip to content

ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ (កាន់បិណ្ឌវេន១១) [Pchum Ben 2024]

សូមអនុមោទនាពិធីកាន់បិណ្ឌវេន១១ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)!

លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ី គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិក អេច អេស សុី គ្រុបជាច្រើននាក់បាននាំយកចង្ហាន់ ទេយ្យទានមួយចំនួនដែលរួមមាន គ្រឿងឧបភោគបរិភោគ តែបៃតង Oishi ភេសជ្ជៈប៉ូវកម្លាំង M-150 ភេសជ្ជៈ C-vitt ភេសជ្ជៈបំពេញជាតិទឹក 100PLUS ទឹកពិសា Crystal Water និងប្រេងឆា Gaysorn ព្រមទាំងបច្ច័យមួយចំនួនដើម្បីប្រគេនព្រះសង្ឃ។

អេច អេស ស៊ី គ្រុប សូមជូនបុណ្យកុសលទាំងនេះកើតមានដល់បុគ្គលិក ដៃគូអាជីវកម្ម អតិថិជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន បញ្ញាវាងវៃ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង​ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#HSCgroup#Pchumben #Ben11