នាព្រឹកនេះ ប៉ារីសបាហ្គេតខេមបូឌាបានរៀបចំពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់សាខាថ្មីរបស់ហាង Paris Baguette Cambodia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រោមការអបអររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងមហាផ្ទៃ។
សាខាថ្មីរបស់ប៉ារីសបាហ្គេតខេមបូឌា នឹងនាំមកនូវបទពិសោធន៍ថ្មីប្លែកជូនទៅកាន់អតិថិជន តាមរយៈបរិយាកាសថ្មីដែលមានទីធ្លាធំទូលាយសម្រាប់ការប្រជុំ និងការជួបជុំផ្សេងៗ។ សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា សាខាទី៤របស់ប៉ារីសបាហ្គេតនឹងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះ!
#HSCgroup #Parisbaguettecambodia #Groundbreakingday