ឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានរៀបចំពិធីពិសាអាហារថ្ងៃត្រង់ជាមួយអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន និងគាំទ្រចំពោះវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរនូវសមិទ្ធផលដ៏អស្ចារ្យរបស់អត្តពលិកចំនួន១០១នាក់ទូទាំងប្រទេស ដែលបានឈ្នះមេដាយជូនជាតិក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ក្នុងនោះផងដែរ លោក សុខ ចេន អគ្គនាយករងនៃក្រុមហ៊ុន អេច អេច ស៊ី គ្រុប បានប្រគល់រង្វាន់លើកទឹកចិត្ដជូនដល់អត្ដពលិកទាំងអស់ ដែលរង្វាន់រួមមាន៖ ភេសជ្ជៈចំនួន 1898 កេស និងថវិកាសរុបជាទឹកប្រាក់ចំនួន 130,000,000 រៀល។ ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្ដល់វត្ដមានចូលរួមជាភ្ញៀវកិត្ដិយសក្នុងពិធីពិសាអាហារថ្ងៃត្រង់ជាមួយអត្ដពលិកទាំងអស់ផងដែរ។
ក្រុមហ៊ុន អេច អេស ស៊ី តែងតែយកចិត្ដទុកដាក់ និងចូលរួមចំណែកក្នុងការលើកស្ទួយក៏ដូចជាអភិវឌ្ឍសង្គមជាតិកម្ពុជាតាមរយៈសកម្មភាពសង្គមជាច្រើន។
Oknha Sok Hong, CEO of HSC Group, hosted a lunch with Cambodian Paralympic athletes to show their love and support for sports in the Kingdom of Cambodia, as well as to celebrate the great achievements of 101 athletes. Nationwide winning national medals at the 12th ASEAN Para Games 2023.
In addition, Mr. Sok Chen, Deputy General Director of HSC Group, presented incentives to all athletes, the prizes include: 1898 cases of drinks and a total budget of 130,000,000 Riels. We would also like to take this opportunity to thanks His Excellency Yi Veasna, Secretary General of the National Paralympic Committee of Cambodia, for his presence as a guest of honor at the lunch with all the athletes.
HSC always pays attention and contributes to the promotion as well as the development of the Cambodian society through various social activities.