នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឧបត្ថម្ភកម្មវិធីរត់ចម្ងាយក្រោមប្រធានបទ ” តោះយើងនាំគ្នាទៅបោះឆ្នោត ” ដើម្បីអបអរសាទរពិធីបិទ ការប្រកួតកីឡាពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមរត់ជិត ២០០០នាក់នៅទីរួមខេត្តព្រៃវែង។
ក្រុមហ៊ុន អេច អេស ស៊ី គ្រុប នៅតែបន្តគិតគូរ និងយកចិត្ដទុកដាក់ជម្រុញឱ្យយុវជនយល់ច្បាស់ពីអត្ថប្រយោជន៍នៃការលេងកីឡា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពនិងមិត្តភាព លើកកម្ពស់សុខភាព បង្កើនផលិតភាព ពលកម្ម និងជាកត្តាកសាងធនធានមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ។
On July 20, 2023, HSC Group, in collaboration with the Union of Youth Federations of Cambodia in Prey Veng, sponsored a long-distance running event under the theme “Let’s go to vote” to celebrate the closing ceremony of the Prey Veng Youth Federation of Cambodia 2023, with nearly 2,000 runners in Prey Veng.
HSC Group continues to think and focus on encouraging young people to understand the benefits of sports, which play an important role in strengthening unity and friendship, promoting health, increasing labor productivity and building human resources for the process of economic and social development.