លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុនអេច អេស ស៊ីគ្រុប បានទទួលលិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ក្នុងការចូលរួមបរិច្ចាគជាថវិកា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ក្រោមការដឹកនាំរបស់លោកឧកញ៉ា សុខ ហុង ក្រុមហ៊ុនអេច អេស ស៊ីគ្រុបបានចូលរួមបរិច្ចាគជាថរិកា ភេសជ្ជៈសរុបជាង៧២០កេស បឺហ្គឺ នំបុ័ង នំដុត និងអាហារសម្រន់ផ្សេងៗជាច្រើនទៀតទៅកាន់ក្រុមគ្រូពេទ្យ កងកម្លាំងនគរបាល និងរាជរដ្ឋាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ក្រុមហ៊ុនអេច អេស ស៊ី គ្រុបតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្មក្នុងយុទ្ធនាការមនុស្សធម៌នានាកន្លងមកនេះ។
Oknha Sok Hong, Chairman of HSC Group, receives a Letter of Appreciation from Samdech Techo for contributing Funds through the Phnom Penh Capital Administration to help people affected by the outbreak of COVID-19 and lockdown in Phnom Penh and Takhmao, Kandal province.
Under the leadership and guidance of Oknha Sok Hong, HSC Group has contributed funds and donated in total of 720 cases of beverages, burgers, pastries and other snacks to doctors, police and the government to help prevent COVID-19. HSC Group has always been actively involved in socially responsible activities with the Government of Cambodia. #HSCgroup