ការយកចិត្ដទុកដាក់ខ្ពស់លើសុខុមាលភាពរបស់បុគ្គលិក ជាសកម្មភាពចំបងដែលក្រុមហ៊ុន អេច អេស ស៊ី គ្រុប តែងតែផ្ដោតទៅលើដោយស្របទៅនឹងគុណតម្លៃស្នូលរបស់យើង! នេះជាសកម្មភាពនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ “AIA Fit For Hope 2023” ដែលរួមសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា និងក្រុមហ៊ុន អេច អេស ស៊ី គ្រុប កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣។
យុទ្ធនាការនេះ បានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ជាពិសេសផ្ដល់ការពិនិត្យបឋមដល់បុគ្គលិកនារីរបស់យើងដោយឥតគិតថ្លៃ។ យើងជឿជាក់ថាការរកឃើញទាន់ពេលវេលានៅដំណាក់កាលដំបូង មានភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសច្រើនក្នុងការជាសះស្បើយ។ ចូលរួមជាមួយយើងចែករំលែកយុទ្ធនាការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងនៃជំងឺមហារីកសុដន់ទាំងអស់គ្នាណា!
Taking great care of the well-being of our employees is the main activity that HSC Group always focuses on which align with our core values! This is the activity of the breast cancer awareness campaign “AIA Fit For Hope 2023” which is a collaboration between AIA Cambodia and HSC Group on October 17, 2023.
The campaign aims of promoting and increasing breast cancer awareness, especially by providing free initial examination to our female staff. We believe that early detection at an early stage is easier to treat and has a better chance of recovery. Join us in sharing this campaign to raise awareness of breast cancer!