កាលពីពេលថ្មីៗនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150 ដែលជាប្រេនមួយរបស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្តីពី “ការឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ សម្រាប់រយៈពេល៣ឆ្នាំ ២០២៤-២០២៦”។
ទន្ទឹមនឹងនេះ លោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុន អេច អេស ស៊ី ត្រេឌីង ក៏បានមានប្រសាសន៍ថា “ទស្សនៈវិស័យរបស់ក្រុមហ៊ុន HSC Group និងភេសជ្ជៈប៉ូវកម្លាំង M-150 គឺយើងនៅតែបន្តគាំទ្រវិស័យកីឡានៅកម្ពុជា និងចង់ឃើញប្រជាជនខ្មែរគ្រប់រូបចូលរួមលេងកីឡា កីឡាអ្វីក៏ដោយឱ្យតែចូលចិត្ត ដើម្បីទទួលបានសុខភាពល្អបង្កើនចំណងមិត្តភាព និងសាមគ្គីភាព”។