[ចូលរួមយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា]
ដើម្បីអបអរទិវាកុមារអន្តរជាតិនេះ ក្រុមហ៊ុនអេច អេស ស៊ី គ្រុប ព្រមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងបានរួមគ្នាបង្កើតនូវយុទ្ធនាការ “Hope For Little Hearts” ស្របទៅតាមយុទ្ធនាការ “១មុឺនរៀល ១មុឺននាក់” ដែលផ្តួចផ្តើមគំនិតដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ក្នុងការទទួលបាននូវសេវាសុខភាពសាធារណៈប្រកបដោយគុណភាព។
កាលពីថ្មីៗនេះ ក្រុមហ៊ុនអេច អេស ស៊ី គ្រុបព្រមទាំង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងដែលរួមមាន Burger King Cambodia Paris Baguette Cambodia និង Crystal Jade Cambodia បាននាំយកថវិកាសរុបចំនួន ៨០,០០០,០០០ ( ប៉ែតសិបលានរៀល) ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ យើងពិតជាមានសេចក្តីសោមន្សរីករាយជាក្រៃលែង ដែលបានរួមចំណែកជាមួយយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់លោកជំទាវបណ្ឌិត ដើម្បីជួយគាំពារកុមារកម្ពុជា ក៏ដូចជាជួយជ្រោមជ្រែងដល់ចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា។
ឆ្លៀតក្នុងឱកាសនេះដែរ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅកាន់អតិថិជនរបស់យើង ព្រមទាំងបុគ្គលិករបស់ អេច អេស ស៊ី គ្រុប ទាំងមូលដែលបានចូលរួមជាមួយយើងក្នុងយុទ្ធនាការសប្បុរសធម៌នេះ។ យើងរួមគ្នាជួយកិច្ចការសង្គមជាមួយគ្នា ដើម្បីកុមារកម្ពុជា និងប្រទេសកម្ពុជាយើង។
[Join the 10,000 Riel 10,000 Campaign for Kantha Bopha Hospital]
In celebration of International Children’s Day, HSC Group and our divisions have launched the “Hope For Little Hearts” campaign, aligning with the “10,000 Riels, 10,000 People” initiative by Dr. Pich Chanmony Hunmanet, Honorary President of the Kantha Bopha Cambodia Foundation. This campaign aims to support Cambodian children in receiving quality public health services.
Recently, HSC Group, along with our brands such as Burger King Cambodia, Paris Baguette Cambodia, and Crystal Jade Cambodia, raised a total of 80,000,000 riels (eighty million riels) to donate to Kantha Bopha Hospital. We are thrilled to have contributed to the campaign to help protect Cambodian children and support the sustainability of Kantha Bopha Hospital.
We would like to express our heartfelt gratitude to our customers and all HSC Group employees who participated in this charity campaign. Together, we are making a difference for the children of Cambodia and our beloved country.
#HSCgroup #Hopeforlittlehearts #Kanthabophahospital #Happychildrensday

