កាលពីពេលថ្មីៗនេះ លោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី អេស អេច បេវើរីច ព្រមទាំងក្រុមការងារ តំណាង លោកឧកញ៉ា សុខ ហុង អគ្គនាយក ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បាននាំយកភេសជ្ជៈតែបៃតងអូអ៊ិឈិ ជាច្រើនកេសជាអំណោយដើម្បីចែកជូនដល់ អង្គការកុមារកំព្រា មណ្ឌលចាស់ជរា សមាគមន៍តាស៊ីក្លូ និងទុរគតជនដែលកំពុងជួបការលំបាកខ្វះខាត តាមរយៈ អង្គការចំនួន១០ដែលមានដូចជា អង្គការអាហ្វីស៊ីបកម្ពុជា អង្គការហូបកម្ពុជា អង្គការសង្រ្គោះជនអស់សង្ឃឹម អង្គការផ្ទះបាយកុមារ មណ្ឌលកុមារកំព្រាកុលាបទី៤ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី អង្គការពន្លឺកម្ពុជា សមាគមន៍ក្តីសង្ឃឹមរបស់ជនក្រីក្រ សមាគមន៍តាស៊ីក្លូ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដែលមានកុមារកំព្រា ចាស់ជរា និងគ្រួសារក្រីក្រជាច្រើននាក់ កំពុងស្នាក់អាស្រ័យ និងទទួលការគាំទ្រដោយអង្គការ និងសមាគមន៍ទាំងនេះ។
ក្រុមហ៊ុន អេច អេស ស៊ី តែងតែគិតគូរ និងយកចិត្តទុកដាក់ជួយគ្នាពេលគ្រាលំបាកក្នុងនាមជាជនជាតិខ្មែរដូចគ្នា និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការទំនួលខុសត្រូវសង្គមនានាដើម្បីសម្រួលនូវទុក្ខលំបាករបស់ប្រជាជនកម្ពុជា។
Recently, Mr. Sok Jamie, Managing Director of CSH Beverages, along with his team on behalf of Mr. Oknha Sok Hong, CEO of HSC Group, donated several cases of Oishi green tea and were distributed to those in need through 10 organizations, including Afesip, HOPE, Rescue, L.R.D.E, Kolap 4 Orphanage Center, Phnom Penh Tmey Orphanage Center, Sunshine Cambodia Organization, HAP, Cambodia Cyclo Association, and the Ministry of Social Affairs Veterans and Youth Rehabilitation. Many orphans, elderly individuals, and impoverished families supported by these organizations. We are committed to helping fellow Cambodians during difficult times and continues to support the government in various social responsibility initiatives to alleviate the suffering of the Cambodian people.

