Skip to content

កម្មវិធីសប្បុរសធម៌ទៅកាន់អង្គការមិត្តសំឡាញ់ និងមណ្ឌលមែកឈើ [CSR Activities to Branch Center & Friend International]

នាថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំតំណាងឱ្យក្រុមហ៊ុន អេច អេស ស៊ី គ្រុប និងប៉ារីសបាហ្គេត បាននាំយកនំចំនួនសរុប ១៥០០ ទៅកាន់អង្គការមិត្តសំឡាញ់ និងមណ្ឌលមែកឈើដើម្បីចែកជូនដល់កុមារតូចៗ និងប្អូនៗនៅទីនោះ!

បន្ទាប់ពីធ្វើការសំណះសំណាងជាមួយតំណាងអង្គការរួចមក ក្រុមហ៊ុន អេច អេស ស៊ី គ្រុបជឿជាក់ថាការបរិច្ចាគនេះ ប្រៀបដូចទៅនឹងការលើកទឹកចិត្ដមួយសម្រាប់កុមារតូចៗ ក៏ដូចជាប្អូនៗដែលទទួលរងគ្រោះឱ្យបន្តនូវស្នាមញញឹម ភាពកក់ក្ដៅ កម្លាំងចិត្ដ និងឱកាសថ្មីៗសម្រាប់ពួកគាត់ក្នុងការបន្ដក្ដីស្រមៃដើម្បីអនាគតដ៏ភ្លឺស្វាង។

#HSCgroup #Parisbaguettecambodia