ក្រុមហ៊ុន អេច អេស ស៊ី បានផ្ដោតលើការអភិវឌ្ឍន៍ជំនាញរបស់បុគ្គលិកតាមរយៈការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលជាច្រើន ព្រោះយើងយល់ថាការបណ្ដុះបណ្ដាល ដើរតួនាទីយ៉ាងសារៈសំខាន់ក្នុងការដុសខាត់ និងពង្រឹងចំណេះដឹងបន្ថែមទាំងលើផ្នែកបច្ចេកទេស និងជំនាញទន់ដល់បុគ្គលិក។ តាមរយៈនេះផងដែរ ពួកយើងជឿជាក់ថា វានឹងជំរុញអោយបុគ្គលិកកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការអនុវត្តការងារ និងទទួលបានការអភិវឌ្ឍន៍ច្បាស់លាស់លើវិជ្ជាជីវៈការងាររបស់ខ្លួន។
ក្រុមហ៊ុន អេច អេស ស៊ី សូមចូលរួមអបអរសាទរ និងថ្លែងអំណរគុណទៅកាន់បុគ្គលិកទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងជំនាញទន់ក្នុងឆ្នាំ២០២១ កន្លងមក។
ពួកយើងប្ដេជ្ញាចិត្ដក្នុងការបន្ដការអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកយើង ដើម្បីឆ្ពោះទៅកាន់ការសម្រេចគោលដៅ ដែលស្របទៅតាមបេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃស្នូលរបស់យើង។ បន្ថែមពីនោះ យើងបានរៀបចំ និងត្រៀមរួចរាល់ក្នុងការចាប់ផ្ដើមផែនការជាបន្ដបន្ទាប់សម្រាប់ឆ្នាំ ២០២២ នេះ ដែលនឹងជួយលើកកម្ពស់វិជ្ជាជីវៈការងាររបស់បុគ្គលិកយើងឲ្យកាន់តែប្រសើរឡើង។
Our company has focused on upgrading the skills of our people through learning. Training is essential to sharpen every staff’s technical and soft skills knowledge. By this, we believe that it will encourage our employees to have high confidence in performing work and give them certainty on their professional development.
HSC would like to congratulate and show high appreciation to all the staff who completed their technical and soft skills training in 2021.
Our commitment is to continue developing our people towards achieving our goals with the considerable help of our mission, vision, and core values. We also can’t wait to launch our future projects this year that will help our staff elevate their professional careers.
#HSCgroup #Certificationday #HSCemployee