នារសៀលថ្ងៃទី 29 ខែមិថុនា ឆ្នាំ២០២១ តំណាងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានធ្វើការនាំយកអំណោយរួមមាន៖ ទឹកដោះគោ Goodday ទឹកបរិសុទ្ធ Crystal ទឹកផ្លែឈើ Chill និងតែបៃតងអូអ៊ិឈិ សរុប ១០០កេស រួមទាំងអង្ករ១តោន មី ត្រីខ និងស្បៀងអាហារមួយចំនួនទៀតឧបត្ថម្ភជូន មណ្ឌលមែកឈើ-Branch Center ដែលជាមណ្ឌលកុមារកំព្រាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ UNACAS និងបច្ចុប្បន្ននេះ មានក្មេងកំព្រាជាច្រើននាក់កំពុងធ្វើចត្ដាឡីស័ក និងសម្រាកព្យាបាលជំងឺកូវីដ-19។
ក្រុមហ៊ុន អេច អេស ស៊ី គ្រុប តែងតែចូលរួមចំណែកក្នុងការសម្រួលនូវទុកលំបាកនានាក្នុងសង្គម និងសង្ឃឹមថា ប្អូនៗនឹងឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។
On June 29, 2021, Representative of Oknha Sok Hong, HSC Group brought a total of 100 cases of Goodday Milk, Crystal Water, Chill, Oishi Green Tea, and 1 ton of rice, noodles and some other foods to contribute to “Branch Center” which is an orphanage under the auspices of UNACAS and currently, many orphans are being quarantine due to the affect by Covid-19. HSC Group always contributes in a timely manner to social and hopes that they will recover soon and be healthy. #HSCgroup #HSCbeverages