ចាប់តាំងពីការចាប់ផ្តើមនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងសកម្មភាពសង្គម និងបន្ដជំនួយជាបន្ដបន្ទាប់ៗ ដើម្បីចូលរួមជាចំណែកគាំទ្រដល់វីរជនជួរមុខ និងជនភៀសសឹកដែលត្រូវជម្លៀសខ្លួនឆ្ងាយពីទឹកដីកំណើត។
ពួកយើងបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ “តំណក់ឈាម ការពារជាតិយើង” ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងបាននាំយកនំបុ័ងចំនួន ១០០០នំ សម្រាប់ចែកជូនអ្នកស្ម័គ្រចិត្ដដែលបានបង្ហាញពីស្មារតីសាមគ្គីភាពយ៉ាងមោះមុតផងដែរ។ បន្ថែមពីនោះ យើងបានបរិច្ចាគថរិកា ២០,០០០,០០០ រៀល តាមរយៈគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ ដើម្បីបែកចែកជួយដល់វីរកងទ័ពដែលនៅសមរភូមិមុខ។
លើសពីនេះទៅទៀត ដោយឃើញជាក់ស្តែងថាកុមារគឺជាបុគ្គលដែលងាយរងគ្រោះជាងគេក្នុងស្ថានភាពនេះ យើងបានបង្កើតនូវមូលនិធិ HSC ដើម្បីប្រជាពលរដ្ឋភៀសសឹក តាមរយៈការចូលរួមពីបុគ្គលិករបស់យើង និងពីប្រេន Burger King Cambodia, Paris Baguette Cambodia, Crystal Jade Cambodia ដែលជាប្រេនបុត្រសម្ព័ន្ធ ក្នុងការរៀបចំកញ្ចប់នំចំណី ថ្នាំសង្កូវ និងសម្ភារៈសិក្សាដែលកុមារអាចត្រៀមសម្រាប់ចូលរៀនវិញចំនួន ៣០០កញ្ចប់ និងនំបុ័ងចំនួនជាង ៤០០០ ដើមទៅកាន់ប្អូនៗដែលស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមរយៈក្រសួងមហាផ្ទៃ។
ការចូលរួមជាធ្លុងមួយដើម្បីប្រទេសជាតិតាមរយៈសកម្មភាពខាងលើនេះ បានបង្ហាញពីការតាំងចិត្ដខ្ពស់របស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ក្នុងការឈរលើបន្ទាត់តែមួយដើម្បីប្រជាជនកម្ពុជាទទួលបានសន្ដិភាព ហើយយើងនឹងបន្ដចូលរួមចំណែកគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ជាបន្ដបន្ទាប់ទៀត។
Since the onset of the Cambodia-Thailand border tensions, HSC Group has remained deeply committed to social responsibility, consistently offering support to those affected.
To stand in solidarity with frontline heroes and refugees families, we actively joined the blood donation campaign under the themed “Drops of Blood, Defend Our Nation”, initiated by His Excellency Dr. Sar Sokha Deputy Prime Minister and Minister of Interior. Alongside this, we distributed 1,000 pcs of bread to volunteers who demonstrated remarkable unity and dedication. We also contributed 20 million riels through the Ministry of Interior Women’s Association Branch Committee to aid the courageous soldiers on the front lines.
Recognizing the vulnerability of children in this crisis, we established the HSC Fund for refugees Families, supported by our employees and brands including Burger King, Paris Baguette, and Crystal Jade. Through this initiative, we prepared 300 packages containing food, medicine, and school supplies to help children return to school, and delivered over 4,000 pcs of bread to children in Preah Vihear province via the Ministry of Interior.
These efforts reflect HSC Group’s unwavering commitment to standing united with the Cambodian people in pursuit of peace. We will continue to respond to the needs of our communities with compassion and action.

