សូមអនុមោទនាបិណ្ឌ១១
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនាខ្មែរ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេន១១ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដោយបាននាំយកទេយ្យទាន បច្ច័យ និងអន្សមដែលវេចដោយស្នាដៃបុគ្គលិកកាលពីកម្មវិធី “អន្សមមួយ ស្នាមញញឹមមួយ” ទៅប្រគេនព្រះសង្ឃ ព្រមទាំងបានអញ្ជើញប្រារព្ធពិធីរាប់បាត្រ និងវេរប្រគេនចង្ហាន់ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធញាតិកាទាំង៧សន្តាន និងដួងវិញ្ញាណក្ខន្ធ័វីរៈកងទ័ពដែលបានពលីដើម្បីប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះ អេច អេស ស៊ី គ្រុប សូមជូនកុសលផលបុណ្យដល់បុគ្គលិក ដៃគូអាជីវកម្ម អតិថិជន និងប្រជាជនខ្មែរទាំងអស់ សម្រេចនូវសម្បត្តិ៣ប្រការគឺសម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ។
On the occasion of Pchum Ben, one of the most important Buddhist festivals in Cambodia, Oknha Sok Hong, Chairman of HSC Group, along with his family and many staff members, participated in Ben 11 at Moni Sovann Pagoda (also known as Chumpuh Kaek Pagoda). We brought offerings including food, cash and ansom (Cambodian traditional sticky rice) made by our staff during the event “One Ansom, One Smile” to present to the monks. They also took part in the alms-giving ceremony and food offerings to dedicate merit to the spirits of their seven generations of ancestors and the heroic soldiers who sacrificed their lives for the nation.
On this occasion, HSC Group wishes to share the merits with all employees, business partners, customers, and the Cambodian people, hoping everyone attains the three types of blessings: human blessings, divine blessings, and Nirvana blessings may these never be separated from you.

