Skip to content

អន្សមមួយ ស្នាមញញឹមមួយ [Pchum Ben Activities with HSC Group]

“អន្សមមួយ ស្នាមញញឹមមួយ” ក្នុងបរិយាកាសបែបជនបទដ៏សប្បាយរីករាយពីក្រុមគ្រួសារ HSC!

កាន់តែប្លែកសម្រាប់ឆ្នាំនេះសម្រាប់បុគ្គលិក អេច អេស ស៊ី ទាំងអស់ក្នុងការជួបជុំដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ជាមួយនឹងកម្មវិធីវេចអន្សមដោយផ្ទាល់ដៃ ដែលជាពេលវេលាដ៏មានអត្ថន័យក្នុងការបង្ហាញពីការថែរក្សាប្រពៃណី ការចងចំណងសាមគ្គីភាពនៃទំនាក់ទំនងយ៉ាងល្អ និងស្នាមញញឹមដ៏កក់ក្ដៅដែលជាចំណាំនៃការរីកចម្រើនរួមគ្នា។

បន្ថែមពីសកម្មភាពស្នូលនៃការវេចអន្សម ងាកមកមើលការរៀបចំនៃកម្មវិធីទាំងមូលវិញ គឺយើងទទួលបានបរិយាកាសបែបប្រពៃណីដែលបានរំលេចឡើងពីការដេគ័របែបបុរាណខ្មែរ ការរៀបចំនំបញ្ចុកសម្លខ្មែរដ៏ឆ្ងាញ់ជាមួយបង្អែមខ្មែរលាងមាត់ រួមផ្សំជាមួយនឹងការដើរម៉ូតបង្ហាញសម្លៀកបំពាក់បែបជនបទពីបុគ្គលិករបស់យើង ដែលទាំងអស់នេះបានបន្ថែមភាពរស់រវើកនៃកម្មវិធី និងបង្ហាញពីការលើកតម្កើងវប្បធម៌ខ្មែរ។

ស្នាមញញឹម និងសំណើចសើចក្អាកក្អាយរបស់បុគ្គលិកតាំងពីចាប់ផ្ដើមរហូតដល់ចប់ បានធ្វើឱ្យកម្មវិធីនេះក្លាយជាអនុស្សាវរីយ៍ថ្មីមួយដែលមិនអាចបំភ្លេចបាន និងបានបង្ហាញពីស្មារតីរឹងមាំក្នុងការថែរក្សាប្រពៃណីខ្មែរយើងរួមគ្នា។

“A Single Ansom, A Single Smile” in a joyful, rural atmosphere from the HSC family!

This year was even more special for all HSC staff who gathered to celebrate the upcoming Pchum Ben festival with a hands-on Ansom wrapping activity. This was a meaningful time to showcase the preservation of tradition, strengthen bonds of solidarity, and share warm smiles that are a hallmark of growing together.

In addition to the core activity of wrapping Ansom, the entire event was filled with a traditional atmosphere. This was highlighted by the use of traditional Khmer decor, the serving of delicious Khmer Num Banh Chok (rice noodles) with classic Khmer desserts, and a rural-themed fashion show by our staff. All of these elements added vibrancy to the event and showed our appreciation for Khmer culture.

The smiles and laughter of the staff from beginning to end made this event an unforgettable new memory and demonstrated our strong spirit in preserving Khmer traditions together.

#HSCgroup