ថ្នាក់ដឹកនាំនៃក្រុមហ៊ុនភេសជ្ជៈ 100PLUS តំណាងឱ្យលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានឧបត្ថម្ភភេសជ្ជៈបំពេញជាតិទឹក 100PLUS Cambodia ដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាជាតិជនពិការ លើកទី២ និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលបានខិតខំហ្វឹកហាត់ តំណាងជាតិមាតុភូមិដើម្បីត្រៀមឆ្ពោះទៅការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។
អេច អេស ស៊ី គ្រុប នៅតែបន្តចូលរួមចំណែកលើកកម្ពស់ និងផ្តល់ជាកម្លាំងជម្រុញដល់វិស័យកីឡាក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
#HSCgroup #100PLUSCambodia