Skip to content

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 សម្រាប់បុគ្គលិកក្រុមហ៊ុន អេច អេស ស៊ី គ្រុប សរុបជិត៦០០នាក់ [The COVID-19 vaccination campaign of HSC Group for around 600 employees]

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 សម្រាប់បុគ្គលិកក្រុមហ៊ុន អេច អេស ស៊ី គ្រុប សរុបជិត៦០០នាក់ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប តែងតែយកចិត្ដទុកដាក់ទៅលើសុខមាលភាព និងសុវតិ្ថភាពរបស់បុគ្គលិកជាចំបង ដោយក្នុងនោះក្រុមហ៊ុនបានរៀបចំការចាក់វ៉ាក់សាំង(ដូសទី១ និងដូសទី២) និងផ្ដល់ការណែនាំដល់បុគ្គលិកទាំងអស់អនុវត្ដលើវិធានការ៣កុំ ៣ការពារយ៉ាងហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងនោះ បុគ្គលិកក្រុមហ៊ុន HSC Food & Beverage ដែលស្ថិតនៅក្រោមម៉ាកល្បីៗមានដូចជា Burger King, Paris Baguette, Tealive និង Crystal Jade បានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដោយស្ម័គ្រចិត្ដ ដើម្បីការពារខ្លួន ក្រុមគ្រួសារ អតិថិជន និងប្រទេសពីជំងឺកូវីដ-19។ ការការពារ និងរក្សាគម្លាតនៅតែមានយ៉ាងខ្ជាប់ខ្ជួនសម្រាប់បុគ្គលិកទាំងអស់ដើម្បីបម្រើជូនអតិថិជនគ្រប់រូប។

The COVID-19 vaccination campaign of HSC Group for around 600 employees was successfully completed on May 20, 2021. HSC Group provides the value of good care and special attention to the well-being and safety of our employees, in which the company has arranged for vaccinations (first and second dose) and instructs all employees to implement 3 dos and 3 don’ts to prevent the spread of COVID-19 as directed by the Ministry of Health.

HSC Food & Beverage’s employees that are working for the well-known brands such as Burger King, Paris Baguette, Tealive and Crystal Jade have voluntarily participated to get COVID-19 vaccination to protect themselves, their families, customers and our country. Protection and social distancing are regularly implemented to ensure the safety for all staffs to be ready to serve every customers. #HSCgroup #HSCemployee #Vaccinated