ក្នុងអំឡុងពេលបិទខ្ទប់ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្នកដែលស្នាក់នៅក្នុងតំបន់ក្រហម ពិបាកក្នុងការធ្វើដំណើរ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ និងការថែទាំផ្សេងៗ។
ដោយមើលឃើញពីការលំបាក និងដើម្បីជួយលើកទឹកចិត្ដបងប្អូនខ្មែរឲ្យមានភាពរឹងមុំាទាំងអស់គ្នាក្នុងការទប់ស្កាត់ជំងឺនេះ ក្រុមហ៊ុន ប៊ឺហ្គឺឃីង Burger King និង ហាងកាហ្វេនិងនំ Paris Baguette ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានឧបត្ថម្ភនំប៉័ង នំដុត និងបឺហ្គឺសរុបចំនួន ៥៥០០ ដែលក្នុងនោះមាន នំចំនួន៥០០០ បឺហ្គីចំនួន៥០០ និងភេសជ្ជៈចំនួន៥០០ដប ទៅកាន់សមាជិកប្រជាជន ៥០០គ្រួសារដែលកំពុងរស់នៅក្នុងភូមិ៣ ក្នុងតំបន់ក្រហមតាមរយៈអង្គការមូលនិធិកុមារកម្ពុជា ដែលក្រុមគ្រួសារទាំងនេះត្រូវបានកត់សម្គាល់ថា ជាគ្រួសារដែលកំពុងរងទុក្ខ និងខ្វះខាតខ្លាំងចំពោះជីវភាព ហើយបច្ចុប្បន្នកំពុងទទួលជំនួយពី អង្គការមូលនិធិកុមារកម្ពុជា។ ក្រុមហ៊ុនអេច អេស ស៊ី គ្រុបសង្ឃឹមថាពេលវេលាដ៏លំបាកនេះនឹងកន្លងផុតទៅឆាប់ៗនេះ ជាមួយនឹងការបន្ដកិច្ចការពារ និងការចូលរួមទប់ស្កាត់ទាំងអស់គ្នា។
During the lockdown to prevent the spread of COVID-19, some people, especially in red zone, are facing the restriction to travel, facing food shortages and other care.