Skip to content

វគ្គបណ្តុះបណ្តាល “ HSC Talent Center” ជំនាន់ទី១បានបញ្ចាប់! [HSC Talent Center Batch 1]

  • Company

កម្មវិធីបណ្ដុះបណ្ដាលក្នុងឆ្នាំ២០២២ “HSC Talent Center” វគ្គទី១របស់ក្រុមហ៊ុន អេច អេស ស៊ីបានបញ្ចប់ហើយ!

រយៈពេល៥ខែនៃការបណ្ដុះបណ្ដាលនេះ យើងសង្កេតឃើញថាបុគ្គលិកឆ្នើមទាំង១៧ នាក់ពិតជាបានអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែប្រសើរជាងមុនជាមួយនឹងជំនាញនៃភាពជាអ្នកដឹកនាំក្រុម ការចេះបង្កើតទំនាក់ទំនងល្អ ភាពជឿជាក់ជាងមុន ព្រមទាំងភាពក្លាហានក្នុងការបញ្ចេញមតិថែមទៀតផង។ ក្រុមហ៊ុនសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះ ប្រៀបដូចជាកញ្ចក់ក្នុងការឆ្លុះបង្ហាញឲ្យពួកគាត់ស្គាល់ខ្លួនឯងកាន់តែច្បាស់ជាងមុនលើជំនាញដែលខ្លួនមាន ដឹងពីចំណុចខ្វះខាត និងអភិវឌ្ឍខ្លួនទៅលើមុខតំណែងថ្មីដែលពួកគាត់ចង់បាន។

ក្រុមហ៊ុនពិតជាមានសេចក្ដីរីករាយជាខ្លាំងដែលបានផ្ដល់ឱកាសនេះទៅកាន់បុគ្គលិកឆ្នើមរបស់យើងក្នុងការអភិវឌ្ឍន៍ច្បាស់លាស់លើវិជ្ជាជីវៈការងារ ទទួលបទពិសោធន៍ថ្មីៗ និងបង្កើនទំនុកចិត្ដក្នុងការសម្រេចបាននូវផែនការគោលដៅការងាររបស់ខ្លួន ក៏ដូចជាក្រុមហ៊ុនទាំងមូល។ ជាថ្មីម្ដងទៀត! សូមអបអរសាទរបុគ្គលិកឆ្នើមទាំង១៧រូប ដែលបានបញ្ចប់វគ្គនេះដោយជោគជ័យ!

The first training program in 2022 “HSC Talent Center” of HSC is over!

During the 5 months of this training, the 17 outstanding employees have developed their skills of team leadership, good communication skills, and gain more confidence in expressing their thought. The company hopes that this training program will be a mirror to reflect them better on the skills they have, and to seek out the weaknesses to develop themselves in the new position they want.

The company is very pleased to provide this opportunity to our outstanding employees to develop their professional careers, gain new experiences and increase their confidence in achieving their own goals as well as for the company. Once again! Congratulations to the 17 outstanding employees who successfully completed this course!

#HSCgroup #HSCtalentcenter #HSCcareer #HSCemployee