Skip to content

ពិធីជប់លៀងដៃគូអាជីវកម្មប្រចាំឆ្នាំ២០២២ [HSC Business Partner 2022]

  • Company

ទិដ្ឋភាពយ៉ាងសប្បាយរីករាយ និងមិនអាចបំភ្លេចបាននៃកម្មវិធី “ពិធីជប់លៀងដៃគូអាជីវកម្មប្រចាំឆ្នាំ២០២២” របស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ដែលត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុន ក្រោមការចូលរួមពីដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកនៃក្រុមហ៊ុនអេច អេស ស៊ី គ្រុប និងវត្តមានកញ្ញា សុខ ពិសី ដែលជាទូតសុឆន្ទៈតំណាងផលិតផលតែបៃតងអូអុិឈិ។

ក្រុមហ៊ុន អេច អេស ស៊ី គ្រុប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមនៅក្នុងពិធីជប់លៀងនេះ។ វត្តមានរបស់លោក លោកស្រី គឺជាការផ្តល់កិត្តិយសដ៏ធំធេងសម្រាប់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ក៏ដូចជាបានឆ្លុះបញ្ចាំងនូវភាពជាដៃគូ និងចំណងមិត្តភាពដ៏រឹងមាំ គង់វង្សយូរអង្វែងរបស់យើង។

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ក៏សូមគោរពជូនពរដៃគូអាជីវកម្មទាំងអស់ឲ្យមានសុខភាពល្អ រកទទួលទានមានបាន អាជីវកម្មប្រកបដោយភាពជោគជ័យ និងកាន់តែរីកចម្រើនជានិរន្ដរ៍។

An incredible and memorable moment of “HSC Business Partner 2022”! This event was held last Friday and brought together our Business Partners, Distinguished Guests, HSC Group’s Management Team and employees as well as the presence of Ms. Sok Pisey who is a brand ambassador of our Oishi Green tea brand.

HSC Group would like to thank all our business partners and guests for the valuable time they have devoted to this event. Your presence is a great honor to HSC Group as it reflects our strong partnership and long-standing collaboration.

For the upcoming Khmer New Year, HSC Group wishes all of our Business Partners good health, flourishing business and sustainable growth.

#HSCgroup #HSCbeverages #HSCTrading #Oishigreentea #M150 #Businesspartnerparty2022