ស្វាគមន៍ជាថ្មីម្តងទៀតចំពោះការត្រឡប់មកវិញនូវរដូវកាលទី២ នៃកម្មវិធីពានរង្វាន់បាល់ទាត់ HSC League 2024!
កម្មវិធីពានរង្វាន់បាល់ទាត់ HSC League រដូវកាលទី២របស់យើងបានប្រព្រឹត្តទៅនៅថ្ងៃទី ២២ វិច្ឆិកា ២០២៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិករបស់យើងជាច្រើននាក់។ តាមរយៈការវិលត្រឡប់មកវិញនូវរដូវកាលថ្មីនេះ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ជឿជាក់ថាកម្មវិធីនេះនឹងនាំមកនូវភាពសប្បាយរីករាយ សំណើចមិនចេះរីងស្ងួត ការពង្រឹងផ្នែកសុខុមាលភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយឱ្យកាន់តែល្អ និងជាពិសេសជួយរឹតចំណងមិត្តភាពក្រុមការងារបានកាន់តែល្អ កុំភ្លេចតាមដានជាមួយយើងណា សម្រាប់រដូវកាលនេះយើងនឹងនាំមកជូនទស្សនីយ៍ភាពពិសេសៗ សប្បាយៗជាច្រើន។
កម្មវិធីពានរង្វាន់បាល់ទាត់រដូវកាលទី២ HSC League 2024 ចូលរួមឧបត្ថម្ភដោយភេសជ្ជៈបំពេញជាតិទឹក 100PLUS Cambodia និង ភេសជ្ជៈប៉ូវកម្លាំង M-150។
#HSCgroup #HSCleagueseason2 #100PLUScambodia #M150 #Footballcampaign