ភាពជោគជ័យមួយទៀតសម្រាប់ចុងឆ្នាំ២០២៤ នៃកម្មវិធីពានរង្វាន់បាល់ទាត់ HSC League រដូវកាលទី២! សូមអបអរសាទរក្រុមកីឡាករ Burger King FC ដែលទទួលបានជ័យលាភីលេខ១!
ឆ្លងកាត់រយៈពេល២ខែកន្លងមកនេះ យើងឃើញថាកម្មវិធីនេះមិនត្រឹមតែជួយបង្កើនសាមគ្គីភាពក្នុងក្រុម និងសុខុមាលភាពរបស់បុគ្គលិកយើងតែប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវភាពរីករាយ និងបានបង្កើតនូវអនុស្សាវរីយ៍ល្អៗជាច្រើនថែមទៀតផង។
កីឡាកររបស់យើងមានកម្លាំងប្រកួតយ៉ាងស្វិតស្វាញទៅបានយ៉ាងរលូនដោយមានភេសជ្ជៈបំពេញជាតិទឹក 100PLUS និងភេសជ្ជៈប៉ូវកម្លាំង M-150 ជាជំនួយការដ៏ល្អរាល់ការប្រកួត ដូចនេះ អេច អេស ស៊ី គ្រុប សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភផ្លូវការទាំង២សម្រាប់រដូវកាលនេះ និងជួបគ្នាសម្រាប់កម្មវិធីក្រោយៗទៀត។
#HSCgroup #HSCleagueseason2