ក្នុងឱកាសទិវាសិទ្ធនារីអន្តរជាតិ ០៨ មីនា ២០២៥ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានរៀបចំដំណើរកម្សាន្តសម្រាប់បុគ្គលិកទៅកាន់ខេត្តកែប ក៏ដូចជាបានចូលរួមក្នុងកម្មវិធីរត់ដើម្បីមនុស្សធម៌ ក្រោមមូលបទ “១ជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន” ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈ 100PLUS ដែលជាប្រេនមួយរបស់ អេច អេស ស៊ី គ្រុប។
ដំណើរកម្សាន្ដនេះបានបង្កើតភាពរីករាយ និងបទពិសោធន៍ល្អៗ តាមរយៈសកម្មភាព និងល្បែងកម្សាន្ដសប្បាយៗជាក្រុម ដែលទាំងអស់នេះយើងជឿជាក់ថាបានរឹតចំណងសាមគ្គីភាពក្នុងក្រុមឱ្យ កាន់តែមានភាពស្និទ្ធស្នាល។
លើសពីនេះទៅទៀតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះគឺ ការចូលរួមយ៉ាងសកម្មរបស់បុគ្គលិក អេច អេស ស៊ី ដើម្បីផ្សព្វផ្សាយពីការបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន។ មិនត្រឹមតែប៉ុណ្ណោះថវិកាដែលទទួលបានពីការចុះឈ្មោះក្នុងកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនេះទាំងអស់នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌។ យើងសង្ឃឹមថាការចូលរួមរបស់យើងនឹងជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានដល់សង្គមជាតិ។
On International Women’s Day, March 8, 2025, HSC Group organized a trip for employees to Kep Province. We also participated in a run for humanity event under themed “1 Life Without Drug Abuse,” exclusively sponsored by 100PLUS Beverages, a brand of HSC Group.
The trip was filled with joy and memorable experiences through engaging group activities and games, which we believe strengthened the bond of solidarity within the group and brought everyone closer together.
Additionally, a highlight of the trip was the active involvement of HSC staff in promoting the cessation of drug use. All funds raised from the registration for this half marathon will be used for charitable activities. We hope our participation will inspire positive change in society .





