ចូលរួមថ្ងៃនេះដើម្បី២០ឆ្នាំថ្ងៃមុខ! ក្នុងឱកាសគម្រប់ខួប២០ឆ្នាំរបស់ អង្គការមូលនិធិកុមារកម្ពុជា – CCF ក្រុមហ៊ុន អេច អេស ស៊ី គ្រុប និង Paris Baguette Cambodia បានរួមគ្នារៀបចំយុទ្ធនាការសប្បុរសធម៌មួយនេះឡើងក្នុងគោលបំណងចូលរួមជាចំណែកក្នុងការគាំទ្រដល់បេសកកម្មរបស់អង្គការក្នុងការផ្លាស់ប្តូរជីវិតរបស់កុមារកម្ពុជា។
ថ្នាក់ដឹកនាំ និងក្រុមការងាររបស់យើងបាននាំយកនំសរុបចំនួន ១៨០០ ព្រមទាំងថវិកាមួយចំនួនដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់បុគ្គលិក ទៅកាន់អង្គការនារសៀលថ្ងៃទី០៩ សីហា ២០២៤។ យើងពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដែលបានឃើញនូវស្នាមញញឹមពោរពេញដោយក្តីរីករាយពីកុមារតូចៗ ជាពិសេសបានរួមចំណែកក្នុងសកម្មភាពសង្គមដ៏មានអត្ថន័យនេះ
យើងបានចូលរួមដើម្បី២០ឆ្នាំខាងមុខសម្រាប់កុមារកម្ពុជាហើយ ចុះអ្នកវិញ?
#HSCgroup #Parisbaguettecambodia #Donation