ដើម្បីអបអរទិវាសិទ្ធកុមារអន្ដរជាតិ ២០២២ លើកទី៧៣ ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេច អេស ស៊ី ជាច្រើនរូបបានចូលរួមសកម្មភាពសង្គមទៅកាន់អង្គការអាហ្វេស៊ីបកម្ពុជាជាលើកទី២ ដោយបានរៀបចំបណ្ណាល័យសារជាថ្មី ក្នុងនោះមានការលាបពណ៌បន្ទប់ចំនួន២ឡើងវិញពី Kansai Paint ការទិញសម្ភារៈសិក្សា សម្ភារៈតុបតែង ល្បែងអប់រំ និងការបរិច្ចាគសៀវភៅថែមទៀតផង។
បន្ថែមពីនោះ ក្រុមហ៊ុនបាននាំយកនំបុ័ងពី Paris Baguette ភេសជ្ជៈ Tealive រួមជាមួយ Burger King សរុបជាង៨០កញ្ចប់ និងអំណោយភេសជ្ជៈ Goodday តែបៃតងអូអុិឈិ និងមីជីរ៉ូរ៉ាមេន សរុប ១១០ កេស រួមជាមួយនឹងការចូលរួមលេងល្បែងកម្សាន្ដសប្បាយៗជាមួយនឹងប្អូនៗកុមារ។ តាមរយៈសកម្មភាពថ្ងៃនេះ ប្អូនៗបានសម្ដែងក្ដីរំភើបសប្បាយរីករាយជាមួយនឹងបណ្ណាល័យថ្មីដែលមានពណ៌ដ៏ស្រស់ស្អាត រួមជាមួយនឹងសៀវភៅល្អៗជាច្រើនប្រភេទ។ ពួកយើងជឿជាក់ថា ការផ្ដល់ជូននូវបណ្ណាល័យថ្មីនេះ ប្រៀបដូចជាផ្ដល់ជូននូវក្ដីសង្ឃឹមថ្មីទៅកាន់ពួកគាត់ទាំងអស់គ្នា ដើម្បីបណ្ដុះបណ្ដាលចំណេះដឹង ហ៊ានក្រោកឈរការពារសិទ្ធរបស់ខ្លួន និងសម្រេចក្ដីសុបិន្ដដែលពួកគាត់តែងតែប៉ងប្រាថ្នានៅពេលអនាគត។
ទន្ទឹមនឹងនេះ យើងក៏សូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើង ដែលបានចូលរួមសកម្មភាពមនុស្សធម៍នេះជាមួយយើង។ ការចូលរួមរបស់ពួកគាត់បានធ្វើអោយសកម្មភាពមួយនេះកាន់តែមានអត្ថន័យ និងបង្ហាញពីការផ្ដល់កំលាំងចិត្ត ភាពកក់ក្ដៅ ក្តីស្រលាញ់ដោយពុំមានការរើសអើង និងការចូលរួមការពារសិទ្ធប្អូនកុមារ ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងការជួញដូរ និងរំលោភបំពានទៅលើកុមារី និងយុវនារីរងគ្រោះ។ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប នឹងបន្ដចូលរួមចំណែកដល់សង្គមតាមរយៈសកម្មភាពមនុស្សធម៌ជានិច្ច!
To celebrate the 73rd International Children’s Day 2022, HSC top management and employees have been participated in social activities for the second time to Afesip Cambodia by renovating the library which is including painting and decorating two rooms from Kansai Paint, bringing new study materials and educational games, as well as donating books.
In addition, the company brought breads from Paris Baguette, Tealive drinks with a total of more than 80 packages of Burger King, and gifts of Goodday, Oishi and Jinro ramen with a total of 110 cases, as well as fun games with children. Through today’s activities, kids express their excitement and fun with the new library with beautiful colors and many kinds of good books. We believe that offering this new library giving them the opportunities to improve their knowledge, capable of defending their rights and achieve their dreams that they always aspire to in the future.
At the same time, we would like to appreciate our staff for joining us in this humanitarian activity. Their participation makes this activity more meaningful and demonstrates the encouragement, warmth, love, non-discrimination and participation in protecting the rights of children and the fight against trafficking and abuse of girls. And young victims. HSC Group will continue to contribute to society through humanitarian activities!
#HSCgroup #HSCdecor #Kansaipaint #Parisbaugette #Tealive #Burgerking #Oishigreentea #Goodday #Childrensday #FirstJune #Library #Education