ក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) ឧបត្ថម្ភរថយន្ត និងឧបករណ៍សម្ភារបច្ចេកទេស មួយចំនួន ជូនមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន!
នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារតំណាងឱ្យក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) បានឧបត្ថម្ភរថយន្ត Ford Transit ចំនួន ០១ គ្រឿង និងឧបករណ៍សម្ភារបច្ចេកទេស កាមេរ៉ាសុវត្ថិភាព មួយចំនួន ជូនមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មានដើម្បីប្រើប្រាស់ និងប្រតិបត្តិការតាមតម្រូវការរបស់អង្គភាព។