Skip to content

ដើម្បីចូលរួមលើកទឹកចិត្ដក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ អេច អេស ស៊ីគ្រុបបានបន្ដការឧបត្ថម្ភប៊ឺហ្គឺបន្ថែមទៀត [HSC Group has continued to contribute more burgers for the team of TYDA ]

ការខិតខំប្រឹងប្រែងដោយមិនខ្វល់ពីភាពនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការបំពេញតួនាទីរបស់ខ្លួន​ ទោះបីបើអស់កម្លាំងជាទីបំផុត ចាកចេញពីគ្រួសារផ្ទាល់ខ្លួន ហ៊ានប្រឈមនឹងហានិភ័យខ្ពស់បំផុត សម្រាប់ជាតិមាតុភូមិ សម្រាប់បងប្អូនប្រជាជនកម្ពុជាគ្រប់រូប ពិតជាទឹកចិត្ដដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូពេទ្យ។ ដូចនេះហើយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក្រុមការងារ ប៊ឺហ្គឺឃីង បានធ្វើការយ៉ាងសកម្មដើម្បីបន្ដការគាំទ្រនិងឧបត្ថម្ភបន្ថែមទៀតទៅកាន់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ក្រុមហ៊ុន អេច អេស ស៊ី សូមជូនពរឲ្យលោកគ្រូ អ្នកគ្រូពេទ្យ បងៗកងកម្លាំងនគរបាល រាជរដ្ឋាភិបាលកម្ពុជា និងវីរបុរសជួរមុខទាំងអស់ ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងប្រយុទ្ទប្រឆាំងជំងឺកូវីដ១៩​បាន​ក្នុងពេលឆាប់ៗនេះ។

ពួកគាត់​ក៏​ចង់​នៅផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ប៉ុន្ដែដោយសារតែនេះជាតួនាទី និងភារកិច្ចដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមជាតិ ដូច្នេះយើងរួមគ្នាការពារនិងប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាគ្មានជំងឺកូ​វី​-១៩។ ​ ប្រសិនបើពុំមានការចាំបាច់ សូមស្នាក់នៅផ្ទះដើម្បីរក្សាសុវត្ថិភាពដល់សមាជិកគ្រួសាររបស់អ្នក រក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួន។

Working tirelessly day and night to fulfill one’s role, even if exhausted, leaving own family at the highest risk for the nation and for all Cambodians is truly inspiring of our doctor’s effort. Hence, under any circumstances, the Burger King team has been actively working to continue to support to TYDA team and would like to wish all the doctors, the Government of Cambodia and all the frontline heroes success in preventing and fighting against COVID-19 soon.

They also want to stay at home with their families like our citizens, but because this is the role and duty to serve our people and nation, so we have to help to protect and fight for Cambodia free of COVID-19 together. If not necessary, stay home to keep your family members safe and keep a social distancing.