ការឧបត្ថម្ភប៊ឺហ្គឺឃីងពីក្រុមហ៊ុន អេច អេស ស៊ី គ្រុបបានបន្ដទៅកាន់មណ្ឌលចត្ដាឡីស័ក «The Great Duke» ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែលបានធ្វើការយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្រុមហ៊ុនយើងសង្ឃឹមថា ការងារមនុស្សធម៌នេះ អាចជួយរក្សាសុខភាពនិងកម្លាំង របស់ក្រុមគ្រូពេទ្យនៅក្នុងពេលបំពេញការងារ។
ដូចនេះសូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អនៅក្នុងអំឡុងពេលបំពេញការងារ និងគ្រប់ទីកន្លែងដើម្បីធានានូវសុខសន្ដិភាព និងដើម្បីប្រទេសកម្ពុជាគ្មានជំងឺកូវីដ១៩។ ពួកយើងនៅតែគាំទ្រ និងថ្លែងអំណរគុណជាប់ជានិច្ចនូវការលះបង់ដ៏ធំធេងនេះ។ ជាថ្មីម្តងទៀត ពួកយើងសូមរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវិដ ១៩ដ៏កាចសាហាវនេះតាមរយៈការអនុវត្ត ៣ កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួន។ ការចូលរួមរបស់យើងទាំងអស់គ្នានឹងធ្វើឲ្យយើងអាចយកឈ្នះលើជំងឺកូវីដ១៩ដ៏កាចសាហាវបាន។
Burger King sponsorship from HSC Group has continued to «The Great Duke» to show our gratitude and encourage all TYDA team there who have been active in fighting against COVID-19. We hope that this work will help maintain the health and strength of the medical team while on the mission.
Please take good care of your health during work and everywhere to ensure peace and for Cambodia to be free of COVID-19. We will continue to support and appreciate this great sacrifice. Once again, we would like to remind all Cambodians to have a high sense of responsibility in participating in the prevention of COVID-19 through the implementation of 3 dos and 3 don’ts. Together, we will be able to overcome this deadly disease.