Skip to content

អេច អេស ស៊ី គ្រុបបានឧបត្ថម្ភប៊ឺហ្គឺ ទៅកាន់មណ្ឌលចត្ដាឡីស័ក «ហ្លួងម៉ែ» [HSC Group Sponsors Burgers to “Queen Mother” hospital]

ភាពនឿយហត់ ​ការខិតខំ​បំពេញភារកិច្ច​ប្រកបដោយទំនួលខុសត្រូវ​ ជាទឹកចិត្ដដ៏ថ្លៃថ្លារបស់លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលខំពុះពារលើកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ដូចនេះ ដើម្បីផ្ដល់ជាកម្លាំងចិត្ដនិងកម្លាំងកាយដល់ក្រុមគ្រូពេទ្យទំាងអស់នៅក្នុងមណ្ឌលចត្ដាឡីស័ក «ហ្លួងម៉ែ» ក្រុមហ៊ុន ប៊ឺហ្គឺឃីងបាននាំយកនូវប៊ឺហ្គឺជាអាហារសម្រន់សម្រាប់ពួកគាត់ ដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ប៊ឺហ្គឺឃីង ជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន អេច អេស ស៊ី គ្រុប ដែលតែងតែចូលរួមចំណែកយ៉ាងសកម្មលើការងារមនុស្សធម៌ជូនដល់សង្គមជាតិ ជាពិសេសកងទ័ពជួរមុខដែលតែងតែប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុសកូវីដ-១៩។ ក្រុមហ៊ុន អេច អេស ស៊ីបានរៀបចំកិច្ចការជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រសកម្មភាពសង្គម និងឧបត្ថម្ភដល់មណ្ឌលចត្ដាឡីស័កផ្សេងទៀតផងដែរ។

Tiredness and striving to fulfill work responsibly are the righteousness of doctors and all TYDA’s team who work hard to fight COVID-19. In order to provide mental and physical strength to all the doctors at “Queen Mother” hospital, Burger King team has brought burgers as a snack for those who are on a mission to prevent the spread of the virus.

It is worth noting that Burger King is a subsidiary of HSC Group, which has always actively contributed to the social responsibility activities, especially for the front liner which always fights the spread of COVID-19. HSC has organized a series of activities to support these social activities and other hospitals as well.