Skip to content

យុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣សម្រាប់បុគ្គលិកទាំងអស់ [3rd Vaccination for Employees]

  • Company

ក្រុមហ៊ុន អេច អេស ស៊ី គ្រុប បានគិតគូរលើសុខមាលភាព និងសុវតិ្ថភាពរបស់បុគ្គលិកជាចំបង ដោយបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ដូសជំរុញ ឬដូសទី៣ សម្រាប់បុគ្គលិកសរុបជិត៦០០នាក់​។ បន្ថែមពីនោះ ក្រុមហ៊ុន អេច អេស ស៊ី គ្រុប តែងតែណែនាំបុគ្គលិកទាំងក្នុងការិយាល័យ ក៏ដូចជាក្នុងហាងសាខាទំាងអស់ ឲ្យបន្ដអនុវត្ដវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” ដើម្បីចូលរួមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

ដោយផ្អែកលើគុណតម្លៃស្នូល ក្រុមហ៊ុន អេច អេស ស៊ី គ្រុប មិនត្រឹមតែផ្តោតទៅលើការរីកចម្រើនតែមួយមុខនោះទេ ប៉ុន្ដែតែងតែគិតគូរយកចិត្ដទុកដាក់លើសុវត្ថិភាពបុគ្គលិក អតិថិជន និងសហគមន៍ទាំងមូល។

HSC Group organized the Covid-19 Vaccination campaign (3rd dose) for a total around 600 employees and keep instructing all employees (Back office and store) to implement 3 dos and 3 don’ts to prevent the spread of COVID-19 as directed by the Ministry of Health.

Regarding to our core values, HSC Group not only focuses on growth, but also well defined on safety of our employees, customers, as well as the community as a whole.

#HSCgroup #HSCemployee #Vaccinated