Skip to content

ភេសជ្ជៈជាង២៤០កេស ត្រូវបានផ្ដល់ជូនដល់កងកម្លាំងស្នងការនរគរបាលជាតិក្នុងអំឡុងពេលបិទខ្ទប់ [More than 240 cases of drinks are donated to General Commissariat of National Police during the lockdown]

ដើម្បីរក្សាការពារសុខមាលភាព សុវត្ថិភាព និងសុខសន្ដិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ កងកម្លាំងស្នងការនរគរបាលជាតិពិតជាបានខិតខំប្រឹងប្រែងធ្វើការហាលខ្យល់ ថ្ងៃក្តៅ និងភ្លៀងនៅតាមគោលដៅបិទបម្រាមគោរចរនិមួយៗ។ ការលះបង់របស់ពួកគាត់​ ពិតជាធំធេងគួរឲ្យគោរពកោតសរសើរ ដូច្នេះជាកិច្ចថ្លែងអំណរគុណដល់ទឹកចិត្ដរបស់បងប្អូនកងកម្លាំងដែលខិតខំយ៉ាងសកម្ម ក្រុមហ៊ុន អេច អេស ស៊ីគ្រុបមានក្ដីសោមនស្សរីករាយក្នុងការផ្ដល់ជូនជាភេសជ្ជៈមួយចំនួនដើម្បីសម្រាលនូវការនឿយហត់នាពេលបំពេញកិច្ចការងារដើម្បីការពារសុខភាព សុវត្ថិភាពរបស់ប្រជាជនកម្ពុជា និងការទប់ស្កាត់ជំងឺកូវីដ១៩។ ក្រុមការងាររបស់យើងបានជូនជាភេសជ្ជៈសរុបជាង​ ២៤០កេស សម្រាប់ជំនួយសុខភាព ប៉ូវកម្លាំង និងសម្រាលការនឿយហត់របស់ពួកគាត់មានដូចជា៖

  • តែបៃតង អូអ៊ិឈិ (OISHI)
  • ភេសជ្ជៈបំពេញជាតិទឹក100PLUS
  • ទឹកបរិសុទ្ធ Cystal
  • ទឹកដោះគោ Goodday
  • ទឹកផ្លែឈើ Chill និង​
  • ភេសជ្ជៈប៉ូវកម្លាំង M-150

ស្របពេលនេះដែរ ពួកយើងក៏សូមអំពា​វនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនៅផ្ទះ ជៀសវៀងការជួបជុំ និងធ្វើដំណើរប្រសិនបើមិនមានការចាំបាច់។ ការចូលរួមរបស់យើងទាំងអស់គ្នានឹងធ្វើឲ្យយើងអាចយកឈ្នះលើជំងឺកូវីដ១៩​ដ៏កាចសាហាវនេះបាន។

For the safety and well-being of everyone and the nation​ during this lock down, our General commissariat of National Police have to work under the heat, wind and rain based on their assigned locations. Their sacrifice is splendid and admirable, so to express our sincere gratitude for this dedication, HSC Group would like to donate our beverages to help to alleviate their tiredness during mission in maintaining safety and health for Cambodian and preventing the spread of COVID-19. The HSC team have provided a total of more than 240 bottles, which are:

  • OISHI
  • 100PLUS
  • Crystal Water
  • Goodday Milk
  • Chill Juice
  • M-150

At the same time, we would like to request everyone to stay home, avoid any gathering and travelling if not necessary. Our participation and collaboration with the authorities would help to stop the spread of COVID-19 in our country.