អេច អេស ស៊ីគ្រុប បាននាំយកនូវប៊ឺហ្គឺ ជាអាហារសម្រន់ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចក្នុងការប្រឆាំងនឹងជំងីកូវីដ ១៩

ក្រុមការងាររបស់ក្រុមហ៊ុនប៊ឺហ្គឺឃីង បាននាំយកនូវប៊ឺហ្គឺជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១​។

ដើម្បីថ្លែងអំណរគុណនូវការលះបង់ដ៏គួរឲ្យគោរពនិងកោតសរសើរមួយនេះ ក្រុមអេច អេស ស៊ីគ្រុបបានរៀបចំប៊ឺហ្គឺសម្រាប់ធ្វើជាអាហារសំរ៉ន់ប៉ូវកំលាំងសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅក្នុងពេលបំពេញការងារយ៉ាងស្រស្រាក់ស្រស្រាំ និងសូមជូនពរលោកគ្រូ អ្នកគ្រូពេទ្យ គ្រប់រូបទទួលបានជោគជ័យលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេច អេស ស៊ីបានចូលរួមគាំទ្រ និងឧបត្ថម្ភជាបន្ដបន្ទាប់រាល់គ្រប់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកន្លងមកនេះ ក្រុមការងារយើងបានប្រគល់ជូនភេសជ្ជៈបំពេញជាតិទឹក 100PLUS ទៅដល់មន្ទីរពេទ្យកុមារជាតិ រួមជាមួយការឧបត្ថម្ភជាភេសជ្ជៈសរុបចំនួន​ ១០០​ កេសផ្សេងទៀតដែលមាន ទឹកដោះគោ Goodday Milk តែបៃតង អូអ៊ិឈិ (OISHI) ភេសជ្ជៈប៉ូវកំលាំង M-150 ទឹកសុទ្ធ Cystal Water ទឹកផ្លែឈើ Chill ភេសជ្ជៈ ១០០PLUS ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែលបានធ្វើការយ៉ាងសកម្ម​ផងដែរ។ ភារកិច្ចមនុស្សធម៌ទាំងនេះហើយ ដែលក្រុមហ៊ុនអេច អេស ស៊ីគ្រុប បានបំពេញដោយមានមោទនភាពក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលទាន់ពេលវេលាជានិច្ច  និងគ្រប់កាលៈទេសៈ។