អេច អេស ស៊ីគ្រុប បានចូលរួមឧបត្ថម្ភ M-150 ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ

កាលពីថ្ងៃទី១២ មេសានេះ ក្រុមហ៊ុន អេច អេស ស៊ីគ្រុបបានឧបត្ថម្ភភេសជ្ជៈប៉ូវកំលាំង M-150 ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីថ្លែងអំណរគុណក្នុងការខិតខំប្រឹងប្រែងការពារសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ដោយមើលឃើញពីការលះបង់របស់កងកម្លាំងនគរបានជាតិ មិន​ថា​យប់​ ថ្ងៃ​ ភ្លៀង​ ក្តៅ ​រងាយ៉ាងណា​ ពួកគាត់បានខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្មក្នុងការការពារសុខសន្ដិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ដើម្បីជាការតបស្នងដល់ទឹកចិត្ដដ៏ថ្លៃថ្លានេះ ក្រុមហ៊ុន អេច អេស ស៊ីគ្រុបតែងតែចូលរួមចំណែកក្នុងកិច្ចការសង្គមដោយបានឧបត្ថម្ភភេសជ្ជៈ M-150 សម្រាប់ការប៉ូវកំលាំង និងបំបាត់ភាពនឿយហត់របស់ពួកគាត់។

នេះជាសកម្មភាពមួយបន្ថែមទៀត ដែលក្រុមហ៊ុន អេច អេស ស៊ីគ្រុប តែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាលទាន់ពេលវេលាជានិច្ចជាកាល និងគ្រប់កាលៈទេសៈ ដើម្បីលើកស្ទួយការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវ COVID-19 នេះ។ សូមយើងទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អ ស្នាក់នៅផ្ទះប្រសិនបើមិនមានការចាំបាច់។