យុទ្ធនាការមនុស្សធម៌ ទៅកាន់អង្គការសង្រ្គោះជនអស់សង្ឃឹម [Give Back Campaign to Save the Desperate organization]

តំណាងលោកឧញ៉ា សុខ ហុង អគ្គនាយក ក្រុមហ៊ុន អេច អេស ស៊ី បេវ៊រិច បានធ្វើការនាំយកនូវអំណោយរួមមាន៖ ទឹកដោះគោ Goodday តែបៃតង អូអ៊ិឈិ និងភេសជ្ជៈបំពេញជាតិទឹក 100PLUS សរុប 200កេស ដើម្បីឧបត្ថម្ភជូនអង្គការ សង្រ្គោះជនអស់សង្ឃឹម ដែលជាមណ្ឌលជួយសង្រ្គោះកុមារ ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍សរុបជាង ៣០០នាក់នៅក្នុងបន្ទុកនាពេលបច្ចុប្បន្ន។ ទោះស្ថិតក្នុងស្ថានភាពបែបណា ក្រោមការដឹកនាំរបស់លោកឧកញ៉ា សុខ ហុង ក្រុមហ៊ុនតែងតែគិតគូរ និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការទំនួលខុសត្រូវសង្គមនានា ដើម្បីសម្រួលនូវទុកលំបាករបស់ប្រជាជនកម្ពុជា។

On behalf of Oknha SOK Hong, HSC Beverages donates a total 200 cases of Goodday, Oishi Green Tea and 100PLUS to one organization which is a center for rescuing 300+ children, elderly and people living with HIV. Under the leadership of our Chairman, HSC always contributes to the Royal Government in social responsibility to alleviate the hardships of the Cambodian people in every situation.

#HSCgroup #HSCbeverages