ភេសជ្ជៈជាង២៤០កេស ត្រូវបានផ្ដល់ជូនដល់កងកម្លាំងស្នងការនរគរបាលជាតិ ក្នុងអំឡុងពេលបិទខ្ទប់

ដើម្បីរក្សាការពារសុខមាលភាព សុវត្ថិភាព និងសុខសន្ដិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលបិទខ្ទប់ កងកម្លាំងស្នងការនរគរបាលជាតិពិតជាបានខិតខំប្រឹងប្រែងធ្វើការហាលខ្យល់ ថ្ងៃក្តៅ និងភ្លៀងនៅតាមគោលដៅបិទបម្រាមគោរចរនិមួយៗ។ ការលះបង់របស់ពួកគាត់​ ពិតជាធំធេងគួរឲ្យគោរពកោតសរសើរ ដូច្នេះជាកិច្ចថ្លែងអំណរគុណដល់ទឹកចិត្ដរបស់បងប្អូនកងកម្លាំងដែលខិតខំបំពេញការងារយ៉ាងសកម្ម ក្រុមហ៊ុន អេច អេស ស៊ីគ្រុបមានក្ដីសោមនស្សរីករាយក្នុងការផ្ដល់ជូនជាភេសជ្ជៈមួយចំនួនដើម្បីសម្រាលនូវការនឿយហត់នាពេលបំពេញកិច្ចការងារដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ក្រុមការងារ អេច អេស ស៊ីគ្រុប ពិតជាមានក្ដីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមចំណែកកាត់បន្ថយភាពនឿយហត់របស់បងៗកងកម្លាំងនរគរបាលក្នុងពេលបំពេញការងារដើម្បី សុខភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ក្រុមការងាររបស់យើងបានជូនជាភេសជ្ជៈសរុបជាង​ ២៤០កេស សម្រាប់ជំនួយសុខភាព ប៉ូវកម្លាំង និងសម្រាលការនឿយហត់របស់ពួកគាត់មានដូចជា៖

  • តែបៃតង អូអ៊ិឈិ (OISHI)
  • ភេសជ្ជៈបំពេញជាតិទឹក100PLUS
  • ទឹកបរិសុទ្ធ Cystal
  • ទឹកដោះគោ Goodday
  • ទឹកផ្លែឈើ Chill និង​
  • ភេសជ្ជៈប៉ូវកម្លាំង M-150

ស្របពេលនេះដែរ ពួកយើងក៏សូមអំពា​វនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនៅផ្ទះ ជៀសវៀងការជួបជុំ និងធ្វើដំណើរប្រសិនបើមិនមានការចាំបាច់។ ការចូលរួមរបស់យើងទាំងអស់គ្នានឹងធ្វើឲ្យយើងអាចយកឈ្នះលើជំងឺកូវីដ១៩​ដ៏កាចសាហាវនេះបាន។