ដើម្បីចូលរួមលើកទឹកចិត្ដក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ អេច អេស ស៊ីគ្រុប បានបន្ដការឧបត្ថម្ភប៊ឺហ្គឺបន្ថែមទៀត

ការខិតខំប្រឹងប្រែងដោយមិនខ្វល់ពីភាពនឿយហត់ទាំងយប់ទាំងថ្ងៃក្នុងការបំពេញតួនាទីរបស់ខ្លួន​ ទោះបីបើអស់កម្លាំងជាទីបំផុត ចាកចេញពីគ្រួសារផ្ទាល់ខ្លួន ហ៊ានប្រឈមនឹងហានិភ័យខ្ពស់បំផុត សម្រាប់ជាតិមាតុភូមិ សម្រាប់បងប្អូនប្រជាជនកម្ពុជាគ្រប់រូប ពិតជាទឹកចិត្ដដ៏ធំធេងរបស់លោកគ្រូអ្នកគ្រូពេទ្យ។

ដូចនេះហើយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក្រុមការងារ ប៊ឺហ្គឺឃីង បានធ្វើការយ៉ាងសកម្មដើម្បីបន្ដការគាំទ្រនិងឧបត្ថម្ភបន្ថែមទៀតទៅកាន់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។ ក្រុមហ៊ុន អេច អេស ស៊ី សូមជូនពរឲ្យលោកគ្រូ អ្នកគ្រូពេទ្យ បងៗកងកម្លាំងនគរបាល រាជរដ្ឋាភិបាលកម្ពុជា និងវីរបុរសជួរមុខទាំងអស់ ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងប្រយុទ្ទប្រឆាំងជំងឺកូវីដ១៩​បាន​ក្នុងពេលឆាប់ៗនេះ។

ពួកគាត់​ក៏​ចង់​នៅផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ​ ប៉ុន្ដែដោយសារតែនេះជាតួនាទី និងភារកិច្ចដើម្បីបម្រើប្រជាពលរដ្ឋនិងសង្គមជាតិ ដូច្នេះយើងរួមគ្នាការពារនិងប្រយុទ្ធប្រឆាំងទាំងអស់គ្នាដើម្បីប្រទេសកម្ពុជាគ្មានជំងឺកូ​វី​-១៩។ ​ ប្រសិនបើពុំមានការចាំបាច់ សូមស្នាក់នៅផ្ទះដើម្បីរក្សាសុវត្ថិភាពដល់សមាជិកគ្រួសាររបស់អ្នក រក្សាគម្លាតសង្គមឲ្យ