ក្រុមការងារប៊ឺហ្គឺឃីង បានបន្ដឧបត្ថម្ភទៅកាន់មណ្ឌលចត្ដាឡីស័ក «The Great Duke»

ការ​ឧបត្ថម្ភប៊ឺហ្គឺឃីងពីក្រុមហ៊ុន អេច អេស ស៊ី គ្រុបបានបន្ដទៅកាន់មណ្ឌលចត្ដាឡីស័ក «The Great Duke» ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោដែលបានធ្វើការយ៉ាងសកម្ម​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្រុមហ៊ុនយើងសង្ឃឹមថា ការងារមនុស្សធម៌នេះ អាចជួយរក្សាសុខភាពនិងកម្លាំង របស់ក្រុមគ្រូពេទ្យនៅក្នុងពេលបំពេញការងារ។

ដូចនេះសូមអ្នកទាំងអស់គ្នាថែរក្សាសុខភាពឲ្យបានល្អនៅក្នុងអំឡុងពេលបំពេញការងារ និងគ្រប់ទីកន្លែងដើម្បីធានានូវសុខសន្ដិភាព និងដើម្បីប្រទេសកម្ពុជាគ្មានជំងឺកូវីដ១៩។ ពួកយើងនៅតែគាំទ្រ និងថ្លែងអំណរគុណជាប់ជានិច្ចនូវការលះបង់ដ៏ធំធេងនេះ។

ជាថ្មីម្តងទៀត ពួកយើងសូមរំលឹកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវិដ ១៩​ដ៏កាចសាហាវនេះតាមរយៈការអនុវត្ត ៣ កុំ និង ៣​ការពារឲ្យបានខ្ជាប់ខ្ជួន។ ការចូលរួមរបស់យើងទាំងអស់គ្នានឹងធ្វើឲ្យយើងអាចយកឈ្នះលើជំងឺកូវីដ១៩​ដ៏កាចសាហាវបាន។